សារប្រយោជន៍នៃ "សិក្សារ"


" ជីវិតគឺការសិក្សារ "
ពំនោលនេះ  បានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីសារៈសំខាន់នៃការសិក្សារ។  ជីវិតដែលនឹងមានដំណើរ​ប្រកប​
ដោយសេចក្តីសុខ  និងសម្រេចបានជោគជ័យត្រូវអាស្រ័យដោយ ការសិក្សារ។  ការសិក្សារ គឺជាផ្នែកមួយនៃជីវិត
ដែលមិនអាចគេចវេះជៀសវាង។ បើពុំមានការសិក្សារទេ ជីវិតនឹងត្រូវគាំងស្ងៀមដូចគេចុចជីពចរ មិនអាចដើរឆ្ពោះ
ទៅរកក្តីរុងរឿងបានឡើយ។
សេចក្តីសុខនិងជោគជ័យរបស់មនុស្ស ត្រូវចាប់ចេញដំណើរឡើងពីការមើលឃើញតម្លៃនៃការសិក្សារនោះឯង។
ការរៀន  មានសារៈសំខាន់ចំពោះបុគ្គលម្នាក់ៗផង ហើយក៏មានសារៈសំខាន់ដល់លោកយើងព្រមទាំងមនុស្សជាតិ
លើលោកផងដែរ។  បើមនុស្សភាគច្រើននៅលើលោកសុទ្ធតែជាអ្នកដែលមិនបានរៀន  ការអភិវឌ្ឍអ្វីៗផងទាំងពួង
លើលោក ពិតជាកើតឡើងដោយពិបាកបំផុត  ឬស្ទើរតែមិនអាចដើរទៅមុខបាន (ឬដើរថយក្រោយ?) រហូតដល់គេ
អាចនិយាយថា "លោកវិលទៅមុខដោយការរៀន" បើពុំមានការរៀនទេ "លោកប្រៀបដូចជានៅគាំង"។ ពេល
នោះលោកនឹងត្រូវធ្លាក់ដុនដាប ហើយអាចនឹងឈានទៅដល់ទីអវសាននៃពិភពលោក និងបណ្តាមនុស្សជាតិរួមជា
មួយផងដែរ។
» ការរៀន ជាកត្តាចាំបាច់ក្នុងសម័យបច្ចុប្បន្ន
បច្ចុប្បន្ននេះ  យើងរស់នៅលើលោកនៃបណ្តាញព័ត៌មាន ដែលអាចនិយាយថា  ពុំមានជីវិតណាមួយនៅលើ​លោក​
អាច​ជៀសគេចផុត ពីការប៉ះពាល់អំពីចរន្តបត់បែនដែលកើតមានលើលោកបានឡើយ។  ហេតុនេះ បើបុគ្គលណា
អាចសម្របសម្រួលឲ្យស៊ីសង្វាក់ ឬបត់ឲ្យទាន់តាមរបត់ផ្លាស់ប្តូររបស់លោកយើងបានល្អ អ្នកនោះនឹងអាចសម្រេច
ជោគជ័យ ទទួលបាននូវសេចក្តីសុខ ហើយអាចរំដោះខ្លួនគេចផុតពីវិបត្តិផ្សេងៗបានយ៉ាងល្អបំផុត។
យើងអាចនិយាយថា  លោកវិលទៅមុខក្នុងល្បឿនកាន់តែលឿនគ្រប់វិនាទី។  គ្រប់ជីវិតនៅលើលោក ត្រូវព្យាយាម
រត់ឲ្យទាន់ការធ្វើចលនារបស់លោក  បើមិនដូច្នោះទេ  អ្នកនឹងដើរពុំទាន់គេ  ហើយត្រូវឈឺចាប់នឹងក្តីបរាជ័យដែល
កើតមានចំពោះខ្លួនឯង។ សារៈសំខាន់  ឬការចាំបាច់នៃការរៀនអាចពិចារណាទៅតាមផ្លូវផ្សេងៗជាច្រើនដូចខាង
ក្រោមនេះ ៖
- ការរៀន ធ្វើឲ្យ "បត់បែនទាន់សភាពការណ៍"
ពេលដែលអ្នកគ្រប់គ្រងមុខជំនួញ  "បើកទ្វារ"  យកចិត្តទុកដាក់អំពីបណ្តាញ  អ៊ិនធើណេត  គេនឹងបានសិក្សាពី
ចំណេះដឹងឬព័ត៌មានផ្សេងៗ រហូតដល់ស្វែងយល់បានថា មនុស្សទូទាំងពិភពលោក តែងនិយមប្រើអ៊ិនធើណេត
យ៉ាងសុសសាយទូលំទូលាយ  មានមនុស្សប្រើដល់ទៅ  រាប់រយលាននាក់  និងកំពុងតែមានចំនួនច្រើនឡើងជា
លំដាប់។ ប្រសិនបើ  គេយកទំនិញឬសេវារបស់ខ្លួនមកផ្សព្វផ្សាយតាមអ៊ិនធើណេត ទំនិញ ឬសេវាទាំងនោះមិន
ត្រឹមតែមានគេទទួលស្គាល់ក្នុងប្រទេសប៉ុណ្ណោះទេ  តែវានឹងត្រូវបានគេដឹងនៅទូទាំងពិភពលោកទៀតផង។ បើ
យើងគិតពីតម្លៃនៃការឃោសនា  ការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនធើណេត  មានតម្លៃថោកជាងតម្លៃឃោសនាតាម
ប្រព័ន្ធផ្សេងៗដទៃទៀត។  ការយល់ដឹងក្នុងរឿងនេះ  ធ្វើឲ្យអ្នកជំនួញនោះ  សម្រេចចិត្តទិញទំព័រឃោសនាតាម
ប្រព័ន្ធអ៊ិនធើណេត  ហើយទីបំផុត គេក៏អាចទទួលកម្រៃតបស្នងយ៉ាងខ្ពស់បំផុតដោយសារតែការ រៀនយល់ដឹងរបស់ខ្លួននេះឯង។
អ្វីទាំងនេះ ប្រសិនបើគេមិនបានស្វះស្វែងរៀនយល់ដឹង តែបែរជាគិតថា បច្ចេកវិទ្យាសម័យថ្មីវាមានភាពលំបាក
ស្មុគស្មាញ  មិនងាយនឹងរៀនឲ្យបានជ្រៅជ្រះ ឬគិតថា ចាំមើលឲ្យអ្នកដទៃគេសាកល្បងមុនសិន  ខ្លួនឯងចាំធ្វើ
ក្រោយគេចុះ ពេលនោះយើងប្រាកដជានឹងដើរទីផ្សារក្រោយគេ  យឺតជាងគេ ហើយអាចពុំមានឱកាសប្រកួតនឹង
គេទៀតផង។
ហេតុនេះ  ការមិនព្រមរៀន  អាចធ្វើឲ្យយើងបត់បែនមិនទាន់ពេល  ឯការស្វះស្វែងរៀន ធ្វើឲ្យយើងបោះជំហាន
បានមុនគេ។  សូមអ្នកកុំភ្លេចថាបើអ្នកប្រញាប់រូតរះទិញសំបុត្រឡានឲ្យបានមុនគេ  អ្នកមានសិទ្ធិនឹងជ្រើសរើស
បានកៅអីល្អៗជាងគេ។
- ការរៀន ធ្វើឲ្យ "ដើរទាន់ព្រឹត្តិការណ៍លោក"
"ការដើរឲ្យទាន់ព្រឹត្តិការណ៍លោក"  ក្នុងទីនេះ ពុំមែនមានន័យថា មនុស្សគ្រប់គ្នាទាំងអស់នៅលើលោក ត្រូវខំដើរ
ឲ្យទាន់ ឬតម្រូវខ្លួនឲ្យស្របតាមរបត់របស់ពិភពលោកចំពោះគ្រប់ៗរឿង ពុំមែនជាការខំព្យាយាមរត់ទៅតាមសម័យ
ម៉ូដ ឬរត់ទៅតាមឥទ្ធិពលផ្សេងៗ ទាំងគ្មានសតិសម្បជញ្ញៈនោះទេ  ហើយវាក៏មិនមែនជាការអន្ទះសាខំស្វះស្វែង
តាមឲ្យទាន់ការត្រេកត្រអាលទៅលើសម្ភារៈនោះដែរ។  តែអ្វីៗ ត្រូវតែឆ្លងកាត់ការត្រិះរិះពិចារណាយ៉ាង  ល្អិតល្អន់
ផងថា  តើសម្ភារៈទាំងនោះវាមានការចាំបាច់ពិតប្រាកដដែរឬទេ?  តើវាស័ក្តិសមនឹងតម្លៃដែលយើងត្រូវចាយវាយ
ដែរឬទេ?
"ការដើរឲ្យទាន់ព្រឹត្តិការណ៍លោក"  ក្នុងទីនេះមានន័យថា យើងត្រូវបត់បែនឲ្យទាន់ព្រឹត្តិការណ៍លោកក្នុងការតាម
ដាន សិក្សាស្រាវជ្រាវអំពីការរីកចម្រើនផ្នែក បច្ចេកវិទ្យា សុខាភិបាល ការអប់រំ វប្បធម៌ សេដ្ឋកិច្ច សង្គម និងផ្នែក
នយោបាយ ជាដើម។
Share on Google Plus

Relating post

1 comments :