ក្នុង​ឆ្នាំ២០៣០បារីអាច​សម្លាប់​ជីវិត​មនុស្ស​ច្រើន​បំផុត​


​​​        ក. ជំងឺរបេង   ខ. អេដស៍
        គ. គ្រុនចាញ់  ឃ. បារី   ង. ឃាតកម្ម
        តាមរយៈទិន្ន​ន័យរបស់អង្គការសុខភាពពិភពលោក  បច្ចុប្បន្ន បារី ជាមូលហេតុចម្បងលំដាប់ទី ២ នៃការបាត់បង់ជីវិតលើពិភព
លោកនេះ។  វាជាមូលហេតុនៃការស្លាប់របស់មនុស្សពេញវ័យ 1/10 ក្នុងពិភពលោក ដែលធ្វើឲ្យមនុស្សប្រហែលជា ៥ លាននាក់ត្រូវ
ស្លាប់ក្នុងមួយឆ្នាំៗ។  បច្ចុប្បន្នជំងឺមហារីកបានសម្លាប់មនុស្សដល់ទៅ ៧លាននាក់ជារៀងរាល់ឆ្នាំ។
        ប្រសិនបើនៅតែមានទំនោរបែបនេះបន្តទៀត  បារី និងជំងឺផ្សេងៗដែលបណ្តាលមកពីការជក់បារី នឹងក្លាយជាពេជ្ឈឃាដដ៏គួរឲ្យ
ខ្លាចបំផុតក្នុងឆ្នាំ ២០៣០ ដែលអាចសម្លាប់មនុស្សក្នុងមួយឆ្នាំៗដល់ទៅ ១០ លាននាក់ឯណោះ។
        មនុស្សប្រហែល ១៣០០ លាននាក់ ជក់បារីជាប្រចាំ។  ដូច្នេះ ចំនួនពាក់កណ្តាលច្បាស់ជាត្រូវស្លាប់ដោយសារបារីនៅទីបញ្ចប់
គឺប្រហែលជា ៦៥០ លាននាក់។
        ប្រទេសកំពុងអភិវឌ្ឍន៍ជួបនឹងបញ្ហានេះច្រើនបំផុត។  បច្ចុប្បន្នអ្នកជក់បារីជាង ៨៤% រស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូល
កម្រិតទាប ទៅកម្រិតមធ្យម  ហើយក៏មានចំនួនអ្នកជក់កើនឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ ១៩៧០ មក។
        ផ្ទុយមកវិញ  អត្រាការជក់បារីរបស់ជនជាតិអាមេរិក ធ្លាក់ចុះពី ៥៥% ក្នុងទសវត្សរ៍ ១៩៥០ មកដល់ ២៨% ក្នុងកំឡុងទសវត្សរ៍
១៩៩០។  នៅក្នុងប្រទេសប៉ែកមជ្ឈិមបូព៌ាដែលពាក់កណ្តាលនៃចំនួនមនុស្សប្រុសជក់បារី  អត្រាការជក់កើនឡើងដល់ទៅ ២៤% ចាប់
តាំងពីឆ្នាំ ១៩៩០ មកដល់ឆ្នាំ ១៩៩៧។
        ការជក់បារីក្នុងប្រទេសកំពុងអភិវឌ្ឍន៍បានបណ្តាលឲ្យមានការខូចខាតដល់សេដ្ឋកិច្ចមិនខុសពីការបំផ្លាញសុខភាពនោះទេ។ 
ក្នុងប្រទេស នីហ្សេរីយ៉ា  វៀតណាម  និងបង់ក្លាដេស  ក្រុមគ្រួសារក្រីក្រទាំងឡាយចំណាយលុយដែលមាន 1/3 ទៅលើការទិញ
បារីជក់។  អាចនិយាយបានថា គេចំណាយលុយទិញបារីច្រើនជាងទិញម្ហូបអាហារទៅទៀត។
        ទាល់តែមកដល់កំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៤០ ទើបវិទ្យាសាស្រ្តសម័យថ្មីអាចភ្ជាប់បារីទៅនឹងជំងឺទាំងឡាយបាន។  ចំណែកឯ
ប្រទេសអង់គ្លេសក៏ត្រូវចាំរហូតដល់ឆ្នាំ ១៩៦៤  ទើបរាជវិទ្យាល័យពេទ្យនៃចក្រភពបានរាយការណ៍ថា រដ្ឋាភិបាលយល់ព្រមទទួល
ស្គាល់ជាផ្លូវការថា ការជក់បារី មានពាក់ព័ន្ធនឹងជំងឺមហារីក និងត្រូវចាំរហូតដល់ទៅ ៧ឆ្នាំទៀត មុននឹងមានសរសេរពាក្យហាមជក់
បារីនៅលើកញ្ចប់បារី។
        ទោះបីជាបានដឹងពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងររបស់បារីរហូតដល់ទៅ ៣០ឆ្នាំ  ហើយក៏ដោយតែជនជាតិអង់គ្លេសចំនួន 1/4 (១៣ លាន
នាក់) នៅតែជក់បារីជាប្រចាំ (៧០% នៃចំនួនអ្នកទាំងនោះកំពុងតែព្យាយាមឈប់)។
        ក្នុងឆ្នាំ ២០០៤ ប្រទេស ភូតាន មិនត្រឹមតែបញ្ជាឲ្យឈប់ជក់បារីនៅតាមទីសាធារណៈប៉ុណ្ណោះទេ  តែថែមទាំងហាមមិនឲ្យលក់
ទៀតផង  ដែលចាត់ទុកថាជាប្រទេសដំបូងបំផុតដែលអាចធ្វើបែបនេះបាន។
Share on Google Plus

Relating post

0 comments :

Post a Comment