ក្លិនផ្កាលីលីអាចជំរុញការធ្វើចលនាមេជីវិតបុរសទៅកាន់​អូវុលស្ត្រី

ក្លិនផ្កាលីលី នៃជ្រលងភ្នំ (Lily of The Valley)។ មើលទៅហាក់ដូចជា មេជីវិតបុរស (Sperm) មាន "ច្រមុះ" សម្រាប់នាំទៅរក
អូវុលរបស់មនុស្សស្រីដូច្នោះ។  អ្នកស្រាវជ្រាវបានពិសោធដោយក្លិនក្រអូបរបស់ផ្កាជាច្រើនប្រភេទ  ហើយក្លិនផ្កា លីលី នៃជ្រលងភ្នំ
ក៏បានទទួលចំណាត់ថ្នាក់លេខ ១ ដោយបានធ្វើឲ្យមេជីវិតទាំងឡាយនោះធ្វើដំណើរឆ្ពោះទៅកាន់ទិសតែមួយក្នុងល្បឿកើនឡើងមួយ
ជាពីរ។
        ការស្រាវជ្រាវនេះធ្វើឡើងនាសកលវិទ្យាល័យ រួ៍រ ប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ ២០០៣។  គេរកឃើញប្រូតេអ៊ីនអសុចិពូជថ្មីឈ្មោះ
hOR17-4 ដែលមានតួនាទីស្រង់ក្លិន ទៅលើមេជីវិតប្រភេទដូចគ្នានឹងប្រភេទប្រូតេអ៊ីនច្រមុះដែលទទួលមុខងារស្រង់ក្លិនច្រមុះនោះ។ 
ក្រោយមកពួកគេក៏បានសាកល្បង "ច្រមុះ" ជាមួយមេជីវិតដែលបានរកឃើញថ្មី ទៅនឹងសារធាតុសំយោគរាប់រយប្រភេទ ដែលភាគច្រើន
ជាសារធាតុប្រើក្នុងការផលិតទឹកអប់តាមក្លិនផ្កាដែលមានដាក់លក់នៅតាមទីផ្សារទូទៅ។
        ក្នុងចំណោមនោះគឺ ប៊ួរហ្សួណាល់ (Bourgeonal) ដែលប្រើក្នុងការបង្កើតក្លិនផ្កាលីលីជ្រលងភ្នំ។  វាមានលទ្ធផលពីរយ៉ាង ៖
១. ទៅលើចលនារបស់មេជីវិត  បន្ថែមល្បឿនទ្វេដង  ២. ដូររបៀបនៃការហែលដែលគ្មានទិសដៅទៅជាការហែលក្នុងទិសដៅតែមួយ។
ល្បឿនដែលកើនឡើង មើលទៅដូចជាបានមកពី​ hOR17-4 ដែលធ្វើឲ្យកន្ទុយរបស់មេជីវិតគ្រលាស់បានកាន់តែខ្លាំងជាងមុន។  បច្ចុប្បន្ន
នេះ សារធាតុ ប៊ួរហ្សួណាល់ ត្រូវគេយកទៅប្រើក្នុងការព្យាបាលអ្នកដែលចង់មានកូន ដោយជំរុញឲ្យមេជីវិតបុរសហែលបានយ៉ាងលឿន
ដូចជាកីឡាករហែលទឹកអូឡាំពិកដូច្នោះ។
Share on Google Plus

Relating post

0 comments :

Post a Comment